អង្គការស្ពានសន្តិភាព ប្តេជ្ញាបង្កើតកម្មវិធីជាច្រើន និងផ្តល់ជូនកម្មវិធីទាំងនោះ ដើម្បីជួយដល់អង្គការដៃគូ

អង្គការស្ពានសន្តិភាព ប្តេជ្ញាបង្កើតកម្មវិធីជាច្រើន និងផ្តល់ជូនកម្មវិធីទាំងនោះ ដើម្បីជួយដល់អង្គការដៃគូ និងសហគមន៍អ្នកកសាងសន្តិភាព ដែលធ្វើការសកម្មផុលផុសជាមួយ នឹងការដោះស្រាយទំនាស់នានា តាមវិធីសាស្រ្តច្រើនបែប។បុគ្គលិករបស់យើងទាំងអស់ដែលមកពីខេត្តផ្សេងៗគ្នានៃព្រះរាជាណាចក្រកម្ពុជា ពួកយើងមានជំនាញ និងបទពិសោធន៍ខុសៗគ្នា ប៉ុន្តែយើងធ្វើការរួមគ្នាដើម្បីកសាងសន្តិភាពក្នុងជីវិតរបស់ខ្លួនផ្ទាល់ និងនៅក្នុងជីវិត មនុស្សជាច្រើនទៀតនៅទូទាំងប្រទេសកម្ពុជា។ យើងអាចជួយគ្នាទៅវិញទៅមកដើម្បីបំពេញកិច្ចការនេះដោយមិនគ្រាន់តែបំពាក់បំប៉នអ្នកដែលធ្វើការងារសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែយើងក៏បន្តលើកទឹកចិត្ត និងផ្តល់កម្លាំងបន្ថែមដល់ពួកគេ ដើម្បីទៅបង្ហាត់បង្រៀនបន្តដល់មនុស្សផ្សេងៗទៀតដែលស្ថិតក្រោមឥទ្ធិពលរបស់ពួកគេផងដែរ។

សូមទំនាក់ទំនងមក អង្គការស្ពានសន្តិភាពប្រសិនបើលោក លោកស្រី ឬអង្គការរបស់លោក លោកស្រី ចាប់អារម្មណ៍ស្វែងរកចំណេះជំនាញដោះស្រាយទំនាស់ និងកសាងសន្តិភាពសម្រាប់ជួយគាំទ្រ និងពង្រឹងអង្គការ/ស្ថាប័នរបស់លោក លោកស្រី ធ្វើកិច្ចការកាន់តែមានប្រសិទ្ធភាពជាងមុននៅកម្ពុជា។

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More