ចែករំលែកក្តីស្រលាញ់ដល់កុមារ

ក្នុងឱកាសចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ១មិថុនាឆ្នាំ២០២២(ប្រធានបទ៖ “គោរពសិទ្ធិ និងថែរទាំកុមារចាប់ផ្តើមពីខ្ញុំ”) ក្រុមការងាររបស់ #អង្គការស្ពានសន្តិភាព ដៃគូរពាក់ព័ន្ធ និងបណ្តាញស្រ្តីនៃក្រុមមិត្តស្រ្តីបានរៀបចំជាកញ្ចប់អំណោយរួមមាន ថ្នាំដុសធ្មេញ ច្រាសដុសធ្មេញ សាប៊ូម្សៅ ទឹកដោះគោជូរ១ដុំ និងភ្លៅមាន់១ដុំ ក្នុងមួយកញ្ចប់ស្មើនឹងថវិកា៥ដុល្លា ចំនួនសរុបស្មើនឹង២០០កញ្ចប់ដើម្បីចែកជូនដល់ ២០០នាក់ (១០៧កុមារី) កុមារដែលរស់នៅក្នុងសហគមន៍ភូមិត្រពាំងអញ្ចាញដែលមានទីតាំងនៅភូមិព្រែកអញ្ចាញរាជធានីភ្នំពេញក្រោមការសហការនឹងសម្របសម្រួលដោយលោកគ្រូគង្វាលនៃព្រះវិហារ #ពួកជំនុំព្រះគ្រឹស្ត ដែលប្រារព្ធធ្វើនៅថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២២ សម្រាប់កុមារ នៅសហគមន៍ភូមិ ព្រែកអញ្ចាញ ក្នុងទីក្រុងភ្នំពេញ។
សូមអរគុណដល់អង្គការ #តម្លៃស្រ្តី ដែលបានបរិច្ចាគជាម៉ាសចំនួន ១៥០ប្រអប់ និង សមាជិក #ក្រុមមិត្តស្រ្តី #សាលាមិត្តខ្មែរ កញ្ញា អាសឈ្លី ហាត់មែន ដែលបានបរិច្ចាគជាទឹកប្រាក់ក្នុងការចូលរួមរៀបចំសម្ភារៈចែកជូនកុមារ។

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More