Job Announce
អង្គការស្ពានសន្តិភាព ជាអង្គការគ្រិស្ទបរិស័ទ ដែលបំពេញការងារបណ្តុះបណ្តាលផ្នែកកសាង សន្តិភាព ដោះស្រាយ និងបំប្លែងទំនាស់ក្នុងកម្រិតបុគ្គល គ្រួសារ និងសហគមន៍ ។ ហើយយើងធ្វើការជាមួយដៃគូដែលបានជ្រើសរើស ដែលអាចបណ្តុះបណ្តាលបន្តអំពីការងារកសាងសន្តិភាព ដោះស្រាយ និងបំប្លែងទំនាស់ដល់មនុស្ស ឬក្រុមដែលពួកគេមានឥទ្ធិពលលើ ។ អង្គការស្ពានសន្តិភាពត្រូវការជ្រើសរើសបុគ្គលិកឱ្យបម្រើការងារផ្នែកសន្តិសុខវេនថ្ងៃ១រូប ។
ការទទួលខុសត្រូវ៖
- ត្រួតពិនិត្យសណ្តាប់ធ្នាប់ និងសន្តិសុខក្រៅការិយាល័យក្នុងអំឡុងម៉ោងការងារ ។
- រក្សាសុវត្ថិភាពយានជំនិះរបស់បុគ្គលិកអង្គការស្ពានសន្តិភាព និងភ្ញៀវដែល ចេញចូលការិយាល័យ ។
- រក្សាអនាម័យបរិវេណផ្នែកខាងក្រៅ ។
- ទំនាក់ទំនងជាមួយនឹងបុគ្គលិករដ្ឋបាលស្ពានសន្តិភាពរាល់ការជូនដំណឹងផ្សេងៗ។
- ទទួលខុសត្រូវថែទាំម៉ាស៊ីនភ្លើងការិយាល័យ (បញ្ឆេះ ត្រួតពិនិត្យប្រេងម៉ាស៊ីន និងចាក់ម៉ាស៊ូត សំអាត…។ល។)
- ទទួលសំបុត្រ ឯកសារ ឬសំភារៈផ្សេងៗ ឬផ្តល់ព័ត៌មានសំខាន់ៗដល់ភ្ញៀវក្នុងករណីអវត្តមានបុគ្គលិកផ្នែករដ្ឋបាលនៃអង្គការស្ពានសន្តិភាព ។
- ជូនដំណឹងរៀងរាល់សប្តាហ៍អំពីស្ថានភាពប្រែប្រួលផ្សេងៗដែលអាចពាក់ព័ន្ធទៅ នឹងសុវត្ថិភាពនិងសន្តិសុខការិយាល័យ ។
- រក្សា និងធ្វើកំណត់ត្រាផ្សេងៗ អំពីការចេញចូលរបស់ភ្ញៀវ និងការចេញចូលរបស់បុគ្គលិក ក្នុងការិយាល័យអង្គការស្ពានសន្តិភាពនៅថ្ងៃចុងសប្តាហ៍ ។
- តម្រូវឱ្យធ្វើការចុងសប្តាហ៍គឺរៀងរាល់ថ្ងៃអាទិត្យ និងចំថ្ងៃឈប់សម្រាកផ្សេងៗគិតតាមប្រក្រតិទិនរបស់អង្គការស្ពានសន្តិភាព ឬចំថ្ងៃឈប់សម្រាក់សាធារណៈ ដោយមានសំណងទូទាត់សមរម្យបន្ថែមពីអង្គការស្ពានសន្តិភាព ។
លក្ខណៈសម្បតិ្តជ្រើសរើស៖
- មានបទពិសោធន៍ជាសន្តិសុខកាន់តែប្រសើរ
- អាចអាន និងសរសេរភាសាខ្មែរបាន
- ប្រសិនបើអាចទំនាក់ទំនងជាភាសាអង់គ្លេសបានកាន់តែប្រសើរ
- ស្មោះត្រង់ និងមានការតស៊ូអត់ធ្មត់ប្តេជ្ញាខ្ពស់ចំពោះការងារ។
ប្រសិនបើបេក្ខជនចាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបដែលមានបិទរូបថត៤x៦ មកអង្គការស្ពានសន្តិភាពឱ្យបានមុនថ្ងៃទី 25 ខែ កញ្ញា ឆ្នាំ២០១៥ តាមរយៈអាសយដ្ឋាន ផ្ទះលេខ ៧៣ ផ្លូវ ៦០៣ សង្កាត់បឹកកក់២ ខណ្ឌទួលគោករាជធានីភ្នំពេញ។
ទំនាក់ទំនងតាមរយៈអ៊ីមែល: [email protected]; ឬ ទូរស័ព្ទ 023 880 100 ។
Comments are closed.