Want create site? Find Free WordPress Themes and plugins.

កំពង់ស្ពឺ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ សន្តិករ វគ្គការអប់រំដើម្បីសន្តិភាព ជំនាន់ទី១២ បានដាំកូនឈើចំនួន៥០ដើមនៅបណ្តោយទំនប់តាណី ភូមិខ្លាជល់ ឃុំទូលសាលា ស្រុកបរសេដ្ឋខេត្ត កំពង់ស្ពឺ។
ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាពរបស់លោកអភិបាលរងស្រុក ក្រុុមប្រឹក្សាឃុំ លោកមេភូមិខ្លាជល់ និងភូមិវាល លោក ឡុង ឌឿន តំណាងអង្គការ ពន្លឺនៃក្តីសង្ឃឹម លោក ណុប សុក្ខា តំណាងអង្គការស្ពានសន្តិភាព លោកគ្រូ អ្នកគ្រូបណ្តុះបណ្តាលប្រចាំវគ្គ ព្រមទាំងប្រជាជនប្រមាណ ៦០ នាក់។ ក្នុងមតិសំណេះសំណាលមុនដាំកូនឈើ លោកអភិបាលរងស្រុកបានថ្លែងអំំណរគុណចំពោះអង្គការ ស្ពានសន្តិភាព អង្គការ ពន្លឺនៃក្តីសង្ឃឹម ដែលយកចិត្តទុកដាក់សហការដាំកូនឈើទុកជាប្រយោជន៍ដល់សហគមន៍។ លោកក៏បានស្នើដល់អាជ្ញាធរមូលដ្ឋានរួមគ្នាថែរក្សាកូនឈើដែលបានដាំថ្ងៃនេះឲ្យគង់វង្សទុកជា ប្រយោជន៍តរៀងទៅ។

22491716_712215595644930_1627075377482593547_n

22540139_712215698978253_8816557900241267488_n

22449763_712215492311607_6136945279592723941_n

22450127_712215532311603_7012016062189531122_n

22491708_712215552311601_5422072707315608566_n

22450165_712215462311610_1466216088416687570_n

photo_2017-10-18_10-58-19

Did you find apk for android? You can find new Free Android Games and apps.