អបអរសាទរបុណ្យរុក្ខទិវាជាតិ ក្នុងគោលបំណងរួមចំណែកបំផុសចលនាដាំដើមឈើឡើងវិញ

១២-១៤ កក្កដា​ ២០១៩​ អង្គការស្ពាន​សន្តិភាព អបអរសាទរបុណ្យរុក្ខទិវាជាតិ ក្នុងគោលបំណងរួមចំណែកបំផុសចលនាដាំដើមឈើឡើងវិញ និងបណ្តុះគំនិតស្រឡាញ់ព្រៃឈើ និងថែរក្សាបរិស្ថានធម្មជាតិ ដោយចុះទៅពិនិត្យមើលដើមឈើប្រណិតដែលសន្តិករដាំ៤ឆ្នាំមុន នៅព្រៃសហគមន៍ក្បាលខ្លា ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ ដើមឈើទាំងនោះដុះលូតលាស់បានល្អណាស់។ អរគុណ #ព្រៃសហគមន៍ក្បាលខ្លា ដែលមានទទួលពួកយើង នាំពួកយើងទៅមើលដើមឈើទាំងនោះ និង ការពារដើមឈើទាំងនោះមានល្អ។ សូមថ្លែងអំណរគុណផងដែរដល់មិត្តភ័ក្តបរទេសដែលតែងតែផ្តល់ការគាំទ្រមកពីសហរដ្ឋអាមេរិក និង អូស្រ្តាលី និង សហព័ន្ធកិច្ចសុខមាលភាពគ្រួសារ នៃក្រុមប្រឹក្សាហ្វ្រីមេតូដីសដែលមានបញ្ជូនគ្រូពេទ្យមកជួយមើលថែពួកយើង។ (នៅមានត)

#ដើមឈើខ្ញុំ #តោះមនុស្សម្នាក់ដាំដើមឈើមួយដើម #ដើមឈើជាជីវិត

ចុចនៅទីនេះ​ ដេីម្បីចូលទៅកាន់គេហទំព័រហ្វេសបុក

Leave A Reply

Your email address will not be published.

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More