Want create site? Find Free WordPress Themes and plugins.

កំពង់ធំ៖ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧នេះ សាលាស្រុកបារាយណ៍ សហការជាមួយ អង្គការស្ពានសន្តិភាព បានបើកវគ្គបណ្តុះបណ្តាល“ការដោះស្រាយនិងបំប្លែងទំនាស់ប្រកបដោយប្រសិទ្ធភាព” នៅសាលប្រជុំនៃសាលាស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយមានសិក្ខាកាមចំនួន២០នាក់ ក្នុងនោះមានស្រ្តីចំនួន១៦នាក់ និងបុរស៤នាក់ ដែលជាជំទប់ទី១ ជំទប់ទី២ ក្រុមប្រឹក្សាឃុំទាំង១៨ឃុំ មកពីគណបក្សទាំងបី មន្ត្រីការិយាល័យកិច្ចការនារីស្រុក និងមន្ត្រីការិយាល័យអន្តរវិស័យស្រុក និងមានចម្រុះសាសនាដូចជា ព្រះពុទ្ធសាសនា និងឥស្លាមសាសនា។

20993093_688331038033386_6073402081255213712_n
លោកស្រី លឹម ផល្លា អភិបាលរងស្រុកបារាយណ៍ មានប្រសាសន៍ផ្តាំផ្ញើដល់សិក្ខាកាមក្នុងពីធីប្រកាសបើកវគ្គបណ្តុះបណ្តាលថា៖” សូមឱ្យយកចិត្តទុកដាក់ ចូលរួមសិក្សាឱ្យបានទៀងទាត់ គោរពនិយាមផ្ទៃក្នុង សហការគ្នាល្អដើម្បីយកជំនាញ ចំណេះដឹងថ្មីនេះទៅបម្រើប្រជាជនក្នុងឃុំរបស់ខ្លួនវិញ ចេះធ្វើការជាមួយគ្នា ចុះបើក្រុមប្រឹក្សាឃុំទាស់គ្នាតើបានអ្នកណាជាអ្នកដោះស្រាយទំនាស់ជូនប្រជា ជន” ។ 

20914743_688331068033383_6829318697463665537_n
សូមបញ្ជាក់ថាវគ្គបណ្តុះបណ្តាលនេះមានចំនួន៦លើក ក្នុងមួយលើកមានចំនួន៣ថ្ងៃ ដែលសម្របសម្រួលដោយ អ្នកគ្រូ មឿង សុលីដា, អ្នកគ្រូ កើត ឈុនលី(គ្រូបណ្តុះបណ្តាលអង្គការស្ពានសន្តិភាព), លោកស្រី កែ សំអាត សមាជិកក្រុមប្រឹក្សាស្រុកបារាយណ៍ និងលោកស្រី រស់ សុភារម្យ ប្រធានការិយាល័យអន្តរវិស័យស្រុកបារាយណ៍(សន្តិករវគ្គដោះស្រាយ និងបំប្លែងទំនាស់ប្រកបដោយប្រសិទ្ធភាពឆ្នាំ២០១៦)។

20992764_688331264700030_4365744941241306205_n

20992535_688331374700019_1433109547897153723_n

20915477_688331231366700_5467982020352210301_n

Did you find apk for android? You can find new Free Android Games and apps.