ទំនាក់ទំនង (+855)23 880-100|admin@peacebridges.net

peacebridge

/peacebridge

About peacebridge

This author has not yet filled in any details.
So far peacebridge has created 69 blog entries.

(English) United for Peace and a Green Environment in Trapeang Chan commune, Kampong Chhnang province

ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ អង្គការស្ពានសន្តិភាពសហការជាមួយព្រះចៅអធិការ គណ:កម្មការវត្តគំរាបរុក្ខារាម អាជ្ញាធរដែនដី ភូមិ ឃុំ និងសហគមន៍ព្រៃ ឈើខេ១៨៥ ធីតាធំ ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោកអភិបាល រងស្រុក បានរួមគ្នាដាំកូនគ្រញូងចំនួន១០០០ដើមក្នុងបរិវេណវត្ត ជាប់ព្រៃសហគមន៍ ដោយមានការចូលរួម ពីសិស្សានុសិស្ស ប្រជាសហគមន៍ ប្រមាណ ២០០នាក់ក្រោមបរិយាកាសសាមគ្គីភាព និងរីករាយក្រៃលែង។

(English) United for Peace and a Green Environment in Anchang Rong commune, Kampong Chhnang province

ពិធីដាំកូនឈើក្រញូង បេង និងធ្នុង ចំនួន១.០០០ដើម ក្រោមប្រធានបទ "សន្តិភាពនិងបរិស្ថាន ចាប់ផ្ដើមពីខ្ញុំ" នាព្រឹកថ្ងៃទី 09/11/2017 នៅសាលាអនុវិទ្យាល័យរវៀងជុំ ស្ថិតក្នុងភូមិអណ្ដូងរវៀង ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ រៀបចំ ដោយមណ្ឌលសិក្សាដើម្បីអភិវឌ្ឍន៍សហគមន៍ (LCDC) ឧបត្ថម្ភដោយអង្គការស្ពានសន្តិភាព(PBO) និងគាំទ្រដោយអង្គការទស្សន:ពិភពលោកអន្តរជាតិកម្ពុជាប្រចាំតំបន់បរិបូណ៌2 និងព្រះចៅអធិការវត្តព្រះឥន្ទ្រកោសីយ៍(ហៅវត្តដំរីកូន)។ លោក លោកស្រីដែលបានអញ្ជើញចូលរួមក្នុងពិធីដាំកូនឈើនេះរួមមានព្រះវិន័យធរស្រុកបរិបូណ៌ ព្រះចៅអធិការវត្ត អាជ្ញាធរឃុំ នាយប៉ុស្តិ៍រដ្ឋបាលអញ្ចាញរូង នាយកសាលា លោកគ្រូ អ្នកគ្រូ ប្រជាសហគមន៍ សិស្សានុសិស្ស និងតំណាងអង្គការស្ពានសន្តិភាពសរុបជាង២០០នាក់។ [...]

រូបភាពនៃសន្តិករ៖ លោកស្រី ស៊ន

       លោកស្រី ស៊ន មានតួនាទី ជាបុគ្គលិកមណ្ឌលព័ត៌មានសហគមន៍ នៅខេត្តកំពង់ឆ្នាំង។ បន្ទាប់ពីបានសិក្សា ការដោះស្រាយ និង បំប្លែងទំនាស់ ជាមួយអង្គការស្ពានសន្តិភាព គាត់បានផ្លាស់ប្តូររបៀប នៃការប្រាស្រ័យទាក់ទងជាមួយគ្រួសារ។      ពីមុនខ្ញុំធ្លាប់ខឹងច្រើន ខ្ញុំមិនអាចទប់កំហឹង ចំពោះមនុស្សដែលរស់នៅជុំវិញខ្លួន។ ប្រសិនបើកូនមកដល់ផ្ទះយឺត លោកស្រី ស៊ន ស្តីបន្ទោស  ជួនកាលជេរកូនតែម្តង។ បន្ទាប់ពីបានរៀនខ្ញុំចេះស្តាប់ហេតុផលកូន ចេះទប់កំហឹង មិនឆាប់ខឹងជាមួយកូន។     [...]

(English) Peacebuilders from the Training for Peace (Cohort 12) planted the trees

កំពង់ស្ពឺ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ សន្តិករ វគ្គការអប់រំដើម្បីសន្តិភាព ជំនាន់ទី១២ បានដាំកូនឈើចំនួន៥០ដើមនៅបណ្តោយទំនប់តាណី ភូមិខ្លាជល់ ឃុំទូលសាលា ស្រុកបរសេដ្ឋខេត្ត កំពង់ស្ពឺ។ ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាពរបស់លោកអភិបាលរងស្រុក ក្រុុមប្រឹក្សាឃុំ លោកមេភូមិខ្លាជល់ និងភូមិវាល លោក ឡុង ឌឿន តំណាងអង្គការ ពន្លឺនៃក្តីសង្ឃឹម លោក ណុប សុក្ខា តំណាងអង្គការស្ពានសន្តិភាព លោកគ្រូ អ្នកគ្រូបណ្តុះបណ្តាលប្រចាំវគ្គ ព្រមទាំងប្រជាជនប្រមាណ ៦០ នាក់។ [...]

(English) Peace Lessons Contribute to Character Development and New Life Lessons