វគ្គបណ្ដុះបណ្ដាលមូលដ្ឋានគ្រឹះកសាងសន្តិភាពនិងដោះស្រាយទំនាស់សម្រាប់ស្ត្រី

វគ្គបណ្ដុះបណ្ដាលមូលដ្ឋានគ្រឹះកសាងសន្តិភាពនិងដោះស្រាយទំនាស់សម្រាប់ស្ត្រីគម្រោងស៊ីចា៎នៅខេត្តកំពង់ធំនៅសណ្ឋាគារ វល្លិ៍មាស វគ្គទី 1 មានមេរៀនដូចជាការស្ដាប់សន្តិភាពនិងការប្រមូលព័ត៌មាននៅក្នុងនោះមានការកសាងក្រុមរបស់ក្រុមស្ត្រីដូចជាការហាត់ប្រាណការចែកចាយព័ត៌មានចែកចាយរឿងផ្ទាល់ខ្លួនទៅកាន់ក្រុមធំ មានចំនួន 25 នាក់មកពី 4 ខេត្តមានខេត្តក្រចេះស្ទឹងត្រែងកំពង់ធំនិងព្រះវិហារ
4-6 សីហា ឆ្នាំ 2020 ទីតាំងនៅសណ្ឋាគារ រវល្លិមាសខេត្តកំពង់ធំ តាមរយ:គំរោងរួមគ្នាមួយឈ្មោះ #ប្រជាពលរដ្ឋដើម្បីយុត្តិធ៌មបរិស្ថានសំរាប់ទាំងអស់គ្នា ហៅកាត់ #CEEJA ក្រោមការសហការរវាងអង្គការសង្គមស៊ីវិល អង្គការស្ពានសន្តិភាព បានជ្រើសរើសស្ត្រី២៥នាក់ ជាសមាជិក បណ្តាញសហគមន៍ព្រៃឡង់ (២០នាក់) និង បណ្តាញសហគមន៍ព្រៃព្រះរកា (5នាក់) មកពីបួនខេត្តមានខេត្តក្រចេះកំពង់ធំ ព្រះវិហារ និង ស្ទឹងត្រែង លើប្រធានបទ មេរៀនទី១ ក្នុងចំណោម៤មេរៀន នៃមូលដ្ឋានគ្រិះនៃការកសាងសន្តិភាព និង អហិង្សាសកម្ម។ ក្នុងការជួបជុំនេះ យើងបានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ទប់ស្កាត់ការឆ្លងជំងឺខូវីឌ១៩ រួមមាន គម្លៀតសុវត្ថិភាពអង្គុយ ប្រើប្រាស់ម៉ាស់ អាល់កុលលាងដៃ និង អនាម័យក្នុងបន្ទប់ប្រជុំ។
#យេនឌឺ #ការបញ្ជ្រៀបយេនឌឺ #សន្តិភាពនិងយេនឌឺ

Leave A Reply

Your email address will not be published.

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More