ការវាយតំលៃតំរូវការ វគ្គបណ្តុះបណ្តាល កសាងសន្តិភាព និង អហិង្សា ដល់អ្នកដឹកនាំស្រ្តី ពី ព្រៃឡង់ និង ព្រៃព្រះរកា គំរោង “ស៊ីចា”

21-22 កក្កដា ឆ្នាំ 2020 ទីតាំងនៅសណ្ឋាគារ រវល្លិមាសខេត្តកំពង់ធំ តាមរយ:គំរោងរួមគ្នាមួយឈ្មោះ #ប្រជាពលរដ្ឋដើម្បីយុត្តិធ៌មបរិស្ថានសំរាប់ទាំងអស់គ្នា ហៅកាត់ #CEEJA ក្រោមការសហការរវាងអង្គការសង្គមស៊ីវិល អង្គការស្ពានសន្តិភាព បានជ្រើសរើសស្ត្រី២៤នាក់ ជាសមាជិក បណ្តាញសហគមន៍ព្រៃឡង់ (១៩នាក់) និង បណ្តាញសហគមន៍ព្រៃព្រះរកា (5នាក់) មកពីបួនខេត្តមានខេត្តក្រចេះកំពង់ធំ ព្រះវិហារ និង ស្ទឹងត្រែង លើប្រធានបទ 1)ការប៉ាន់ប្រមាណតម្រូវការរបស់ស្ត្រីក្នុងការដោះស្រាយបញ្ហាក្នុងគ្រួសារ និង សហគមន៍ និង អហិង្សា 2) ការបង្ហាញពីគម្រោង CEEJA និង 3)គោលនយោបាយការពារកុមារ ។ ក្នុងការជួបជុំនេះ យើងបានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ទប់ស្កាត់ការឆ្លងជំងឺខូវីឌ១៩ រួមមាន គម្លៀតសុវត្ថិភាពអង្គុយ ប្រើប្រាស់ម៉ាស់ អាល់កុលលាងដៃ និង អនាម័យក្នុងបន្ទប់ប្រជុំ។
#យេនឌឺ #ការបញ្ជ្រៀបយេន
ឌឺ #សន្តិភាពនិងយេនឌឺ

 

 

 

Leave A Reply

Your email address will not be published.

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More